top of page
Search

About the Author

  • Writer: khimnathymon
    khimnathymon
  • Apr 27, 2020
  • 1 min read

Updated: Oct 21, 2020

កញ្ញា ឃឹម ណាត់ធីម៉ុន គឺជាពិធីការិនីប្រចាំវិទ្យុមេត្តា ពិធីការិនីនៅក្នុងកម្មវិធីសិក្ខាសាលារបស់ក្រសួងធម្មការ និងសាសនា កម្មវិធីសម្ភោធក្រុមហ៊ុន កម្មវិធីតាំងពិពណ៌ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗទៀត។ កញ្ញាគឺជាអ្នកដែលស្រឡាញ់ការងារទាក់ទងនឹងការប្រើប្រាស់វោហាសព្ទ ដូច្នេះពិធីការិនីគឺជាអាជីបដែលកញ្ញាស្រឡាញ់បំផុត។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញាក៏ជាមនុស្សម្នាក់ដែលមានបេះដូងជាអ្នកចែករំលែក ដែលកញ្ញាបានផលិតវីឌីអូចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនផងដែរ ហើយវីឌីអូទាំងអស់នោះត្រូវបានផ្សាយនៅក្នុង Facebook Page ផ្លូវការរបស់កញ្ញាដែលមានឈ្មោះថា Nathymon Show និងនៅក្នុង Youtube ឈ្មោះ Khim Nathymon។​​ ដោយក្តីស្រឡាញ់ និងចិត្តចង់ចែករំលែក កញ្ញាបាននិពន្ធសៀវភៅមួយដែលមានចំណងជើងថា ជំនាញ ពិធីករ-ពិធីការិនី ដ៏ជោគជ័យក្នុងមួយប៉ព្រិចភ្នែក ដែលសៀវភៅនេះទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីយុវវ័យដែលមានបំណងចង់ក្លាយទៅជាពិធីករ ពិធីការិនី និងអ្នកដែលបានដើរលើវិថីនៃវិស័យពិធីករ/ពិធីការិនីនេះផ្ទាល់។

នៅក្នុងគេហទំព័រនេះ កញ្ញា ឃឹម ណាត់ធីម៉ុន នឹងដឹកដៃអ្នកដែលមានក្តីស្រមៃចង់ក្លាយជាពិធីករ/ ពិធីការិនីនៅក្នុងកម្មវិធីសិក្ខាសាលា កម្មវិធីតាំងពិពណ៌ សម្ភោធក្រុមហ៊ុន និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗទៀត ទៅរកវេទិការដើម្បីនិយាយ សាងកេរិ្តឈ្មោះ និងទទួលបានប្រាក់ចំណូលទៅតាមក្តីស្រមៃ ដោយប្រើវិធីសាស្ត្រ សាមញ្ញៗ និងរហ័សបំផុត។


សម្រាប់អ្នកដែលចង់ទទួលបានការប្រឹក្សា ឬសេវារបស់កញ្ញាផ្ទាល់ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 069 232 258​ ឬ Facebook Page ដែលមានឈ្មោះថា Khim Nathymon។










 
 
 

1件のコメント


jaffar.queries
2024年12月25日
いいね!

069232258

©2020 by Hostyourevent. Proudly created with Wix.com

bottom of page